
ពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការផ្លាស់ប្ដូរបទពិសោធន៍លើជំនាញកាត់ដេរ តម្បាញកន្ទេលកក់ ក្រម៉ា និងសម្អាងកាយ ជូនដល់ស្ត្រី និងក្មេងស្រី ក្នុងខេត្តបន្ទាយមានជ័យ
មន្ទីរកិច្ចការនារី ខេត្តបន្ទាយមានជ័យ និងមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី ខេត្តបន្ទាយមានជ័យ បានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការផ្លាស់ប្ដូរបទពិសោធន៍លើជំនាញកាត់ដេរ តម្បាញកន្ទេលកក់ ក្រម៉ា និងសម្អាងកាយ ជូនដល់ស្ត្រី និងក្មេងស្រី ក្នុងខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦។











