
រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណៈសង្គ្រោះសមាគមអតីតយុទ្ធជន និងនិវត្តជន
ឯកឧត្តម អ៊ុក ឃ្នួច អគ្គលេខាធិការរងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធិបើកវគ្គបណ្តុះបណ្តាល ស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណៈសង្គ្រោះ នៃសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជូនដល់ថ្ឋាក់ដឹកនាំសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត ស្រុក-ក្រុង និងសាខាឃុំ-សង្កាត់ ដើម្បីពង្រឹងសមត្ថភាពការងារ សមាគមក្នុងបរិបថ និងរចនាសម្ព័ន្ធថ្មី ធ្វើឡើង នៅសាលប្រជុំ (ក) សាលាខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២៦។









