
ពលរដ្ឋជនភៀសសឹក បានបន្តចាប់ឆ្នោតរេីសក្បាលដី និងផ្ទះទៅស្នាក់នៅជម្រកបណ្តោះអាសន្ន
រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបន្តរៀបចំពិធីចាប់ឆ្នោតរេីសក្បាលដី ជូនដល់បងប្អូនជនភៀសសឹកចំនួន ១ភូមិបន្ថែមទៀត គឺភូមិព្រៃចាន់ នៅឃុំអូរបីជាន់ ដើម្បីចូលរស់នៅ ជម្រកបណ្ដោះអាសន្ន ផ្ទះអតីតយុទ្ធជន ស្ថិតនៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។









