
ឯកឧត្តម ចាន់ យុត្ថា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីស្ថានភាពសន្តិសុខ និងសុវត្ថិភាព នៃគម្រោងស្តារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក ខេត្តបន្ទាយមានជ័យ។
បន្ទាយមានជ័យ៖ ឯកឧត្ដម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ពាក់ព័ន្ធនឹងគម្រោងស្តារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក ក្រោមហិរញ្ញប្បទានពីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍន៍(AFD) កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំ (ក) សាលាខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦។











