
ឯកឧត្ដម កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍ គណៈ កម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមជាអធិបតីនៅក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីគណបក្សស្រុក ឃុំ សាខាបក្សភូមិ យុវជនគណបក្ស ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ។
បន្ទាយមានជ័យ៖ ព្រឹកថ្ងៃ អាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម កែ គឹមយ៉ាន បានលើកឡើងថាពិធីសំណេះសំណាលជាមួយមន្រ្តីគណបក្សស្រុក ឃុំ សាខាបក្សភូមិ យុវជនគណបក្ស ស្រុកអូជ្រៅនៅពេលនេះត្រូវបានរៀបចំឡើង ស្របពេលជាមួយខួបលើកទី៧៥ ថ្ងៃបង្កើតគណបក្សប្រជាជន កម្ពុជា(២៨.មិថុនា.១៩៥១-២៨.មិថុនា.២០២៦) ដែលយើងទាំងអស់គ្នាចងចាំមិនភ្លេចនូវថ្ងៃកំណើតគណបក្ស គុណូបការៈ និងសមិទ្ធិផលឥតគណនាដែលឥស្សរជនយើងបាន ខិតខំពុះពារសម្រេចបាន។









