
លោកអភិបាលរងខេត្ត អញ្ជើញជាអធីបតីភាពក្នុងកម្មវិធី បាឋកថាស្ដីពី វិធីសាស្រ្តអប់រំឱ្យចង់បានសៀវភៅ ជូនដល់សមណសិស្ស និងនិស្សិតសាកលវិទ្យាល័យជាតិមានជ័យ
បាឋកថាស្ដីពី "វិធីសាស្ត្រអប់រំឲ្យចង់អានសៀវភៅ" ជូនដល់សមណសិស្ស និងនិស្សិតសាកលវិទ្យាល័យជាតិមានជ័យ ដោយការចូលរួមពីលោក សំបាន់ ដាណែល ប្រធានសហព័ន្ធសហភាពយុវជនកម្ពុជា ក្រុងសិរីសោភ័ណ លោក សាស្រ្តាចារ្យ សាកលវិទ្យាធិការរង សមណសិស្ស និងនិស្សិតសាកលវិទ្យាល័យជាតិមានជ័យ ប្រមាណជាង១០០អង្គ/នាក់ នារសៀលថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៦ ធ្វើនៅសាលប្រជុំសាកលវិទ្យាល័យជាតិមានជ័យ ស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។









