
អង្គការអូខិនដិនកម្ពុជា បានសម្របសម្រួលចុះកិច្ចសន្យាជួលដីស្រែចំនួន៣០ហិចតា ជូនពលរដ្ឋ នៅភូមិរង់ចាំ(ជំរុំជនភៀសសឹក) នឹងផ្ដល់ពូជស្រូវ នឹងចុះកិច្ចសន្យាជាមួយស្ថានីយ៍ផលិតពូជស្រូវទួលសំរោងក្នុងការផ្គត់ផ្គង់ស្រូវចំនួន១០០តោន សម្រាប់កសិករភៀសសឹក
នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នៅភូមិរង់ចាំ(ជំរុំជនភៀស សឹក)អង្គការអូខិនដិន កម្ពុជា បានសម្របសម្រួលឱ្យមាន ការចុះហត្ថលេខាលើកិច្ចសន្យាចំនួន២ (១)កិច្ចសន្យារវាងថ្នាក់ដឹកនាំភូមិជោគជ័យនិងម្ចាស់ដីស្រែ ក្នុងការជួលដីស្រែចំនួន៣០ហិកតាឲ្យជនភៀសសឹកធ្វើក្នុងឆ្នាំ២០២៦នេះ កិច្ចសន្យានេះបានចុះហត្ថលេខាដោយ លោក ហ៊ិន ញៀន តំណាងម្ចាស់ដី និងលោក ប៉ែន រិទ្ធី តំណាងឱ្យប្រជាជន ៣០គ្រួសារ និងទី(២) កិច្ចសន្យារវាងម្ចាស់ត្រាក់ទ័រព្ជួរដីស្រែ ចុះហត្ថលេខាដោយលោក វណ្ណា តំណាងម្ចាស់ត្រាក់ទ័រ និងលោក ប៉ែន រិទ្ធី តំណាងឲ្យប្រជាជន៣០គ្រួសារ ដែលមានសាក្សីដោយលោក ញ៉ូវ ញ៉ាន តំណាងឱ្យអង្គការអូខិនដិន កម្ពុជា។









