
ឯកឧត្តម សាន គីមហុង អញ្ជើញជាអធិបតីភាពក្នុងវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាំយកឱកាសការងារជូនដល់បងប្អូនអតីតពលករដែលវិលត្រឡប់មកកម្ពុជាវិញ ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ) ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារនិងផ្ដល់ការងារឱ្យខ្មែរ» ដើម្បីនាំយកឱកាសការងារជូនដលបងប្អូនអតីតពលករដែលវិលត្រឡប់មកកម្ពុជាវិញ ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ វេទិកានេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សាន គីមហុង អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលមានការអញ្ជើញចូលរួមពីលោក យឹម សំណាង អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោក លោកស្រីប្រធាន.អនុប្រធានមន្ទីរ អភិបាល.អភិបាលរងស្រុក ប្រជាពលរដ្ឋចូលរួមយ៉ាងកុះករ នៅព្រឹកថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២៦ នៅបរិវេណសាលាស្រុកថ្មពួក ក្នុងខេត្តបន្ទាយមានជ័យ។









