
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់តំណាងចុះសួរសុខទុក្ខយោធិនចំនួន៤រូប រងរបួសដោយសារគ្រាប់បែក អំឡុងពេលដើរល្បាតនៅព្រំដែនខេត្តឧត្តរមានជ័យ....!!
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងសហការី អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយ ព្រមទាំងថវិកា ជូនយោធិនចំនួន៤រូប រងរបួសដោយសារគ្រាប់បែក អំឡុងពេលដើរល្បាតនៅព្រំដែនខេត្តឧត្តរមានជ័យ ដែលបច្ចុប្បន្នត្រូវមកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ និងមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។









