
រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំពិភាក្សាការងារជាមួយអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំនៅកម្ពុជា ដើម្បីស្ដាប់ការបង្ហាញអំពី «គម្រោងឆ្លើយតបគ្រោះវិបត្តិ និងស្ដារឡើងវិញសម្រាប់ជនភៀសសឹក»
បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំពិភាក្សាការងារជាមួយអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំនៅកម្ពុជា ដើម្បីស្ដាប់ការបង្ហាញអំពី «គម្រោងឆ្លើយតបគ្រោះវិបត្តិ និងស្ដារឡើងវិញសម្រាប់ជនភៀសសឹក» ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងការគាំទ្រដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ក្រោមអធិបតីភាព លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។ នៅព្រឹកថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦ ធ្វើនៅសាលប្រជុំ (ខ) សាលាខេត្តបន្ទាយមានជ័យ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោក ណង វុទ្ធី នាយករដ្ឋបាលសាលាខេត្ត តំណាងរដ្ឋបាលស្រុកស្វាយចេក ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។









