
អភិបាលរងខេត្ត អនុញ្ញាតឲ្យអង្គការ IJM ពិភាក្សាការងារដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស
បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី មុំ ពុទ្ធីតា អភិបាលរងខេត្តតំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានអនុញ្ញាតឱ្យប្រតិភូនៃអង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ (IJM) ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត (គ.ខ.ប.ជ)។ ជំនួបនេះត្រូវបានរៀបចំឡើងនៅក្នុងបន្ទប់ប្រជុំរបស់លោកស្រីអភិបាលរងខេត្ត។









