
អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចុះពិនិត្យតំបន់ព្រំដែនកម្ពុជា ទីដែលទាហានថៃ រំលោភកំពុងកាន់កាប់ខុសច្បាប់ និងជួបក្រុមអ្នកសង្កេតការណ៍អាស៊ាននៅបន្ទាយមានជ័យ
នាយឧត្តមសេនីយ៍ តាន់ស្រ៉ីដាតុ សេរីហាជីម៉ាលេករ៉ាសាក់ ប៊ីនស៊ុយឡាយម៉ាន អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានដឹកនាំគណៈប្រតិភូអញ្ជើញទៅដល់ខេត្តបន្ទាយមានជ័យ និងបានជួបសំណេះសំណាល ព្រមទាំងស្ដាប់ការធ្វើបទបង្ហាញរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំការនៅខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦។











