
មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំបូកសរុបការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅបន្ត
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្តក្រោមអធិបតីភាព លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ព្រមទាំងលោក លោកស្រី ជាតំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលរងក្រុង-ស្រុក មន្ត្រីជំនាញ និងតំណាងអង្គការដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ។









