
មន្ទីរផែនការខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំប្រមូលធាតុចូលដើម្បីរៀបចំផែនការសកម្មភាពអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រកម្ពុជា ២០២៤-២០៣០
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរផែនការខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រជាជន និងអភិវឌ្ឍន៍ខេត្ត ដើម្បីផ្សព្វផ្សាយ និងប្រមូលធាតុចូលសម្រាប់រៀបចំផែនការសកម្មភាពអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០ របស់ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដឹកនាំ លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពី លោកនាយករដ្ឋបាលខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត តំណាងកងកម្លាំងទាំងបីប្រភេទ និងមន្ត្រីជំនាញនៃមន្ទីរផែនការខេត្តផងដែរ។









