
កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីលួចនិងប្រើប្រាស់ដោយ ខុសច្បាប់នូវសារធាតុញៀន...
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានទទួលសេចក្ដីរាយការណ៍បន្ទាន់របស់ឈ្មោះ ថៃ ម៉េងលី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបច្ចុប្បន្ន ភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ (តំណាងក្រុមហ៊ុនប៉ាងណាគ្រី) ថាមានករណីលួច នៅចំណុចក្រុមហ៊ុនប៉ាងណាគ្រី ស្ថិតក្នុងភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ដែលបង្កដោយជនសង្ស័យចំនួន០៣នាក់ តែត្រូវបានសន្តិសុខយាមក្រុមហ៊ុនឃាត់ខ្លួនបានតែ១នាក់ ចំណែកបក្ខពួកចំនួន០២នាក់ទៀតបានរត់គេចខ្លួនបាត់។ ក្រោយទទួលទទួលបានសេចក្ដីរាយការណ៍ខាងលើ លោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានដឹកនាំកម្លាំងចុះដល់ទីតាំងកើតហេតុ ហើយនាំជនសង្ស័យឈ្មោះ ធៀម វណ្ណី ហៅក្រៅ កន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក រួមទាំងហូតវត្ថុតាងមានដូចជា៖ ដង្កាប់ចំនួន០២ដើម, តួឡឺវីស ចំនួន០៣ដើម, កន្ត្រៃចំនួន០១ដើម, ពិលចំនួន០១ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ព្រមទាំងបានធ្វើតេស្តទឹកនោមរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន (+) នៅវេលាម៉ោង១៩និង០៣នាទី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦









