
មន្ត្រី ជាន់ខ្ពង់ក្រសួងអប់រំ យុវជន និង កីឡា លើកទឹកចិត្តដល់និស្សិត ឱ្យហ៊ានគិត ហ៊ានស្រមៃ ហ៊ានបង្កើត និងហ៊ានអនុវត្តគំនិតថ្មីៗ
ឯកឧត្តម បណ្ឌិត សាន វឌ្ឍនា រដ្ឋ លេខា ធិការ ក្រសួង អប់រំ យុវជន និង កីឡា នឹងជាប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យ ជាតិ មាន ជ័យ លេីកឡេីង ថា ក្រសួងអប់រំ យុវជន និងកីឡា កំពុងជំរុញការអនុវត្តគោលនយោបាយអប់រំដែលផ្តោតលើការអភិវឌ្ឍជំនាញសតវត្សទី២១ រួមមាន ការគិតវិភាគ ការដោះស្រាយបញ្ហា ការច្នៃប្រឌិត ការប្រើប្រាស់បច្ចេកវិទ្យា និងជាពិសេសស្មារតីសហគ្រិនភាព។









