
កិច្ចប្រជុំពិនិត្យ និងសម្រេចលើការស្នើសុំបង្កើតសហគមន៍តំបន់ការពារធម្មជាតិចំនួន ៣កន្លែង ក្នុងខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ លោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចលើករណីស្នើសុំបង្កើតសហគមន៍តំបន់ការពារធម្មជាតិចំនួន ៣កន្លែង ពីសំណាក់តំណាងប្រជាពលរដ្ឋក្នុងខេត្ត។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងនៅសាលប្រជុំ(ខ) សាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ អភិបាលក្រុង ស្រុក ពាក់ព័ន្ធ និងតំណាងសហគមន៍មូលដ្ឋានផងដែរ។









