
ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំការងារគន្លឹះចំនួន ៤ ចំណុច ដល់មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
រសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៦ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងតម្រង់ទិសការងារនៅមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានផ្តល់ការណែនាំលើការងារសំខាន់ៗចំនួន ៤ ចំណុច ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដើម្បីពង្រឹងការងារគ្រប់គ្រងសាធារណៈមតិ និងការប្រឆាំងព័ត៌មានក្លែងក្លាយ









