
ឯកឧត្តម ពៅ ផនសំណាង ចុះពិនិត្យការងារនៅស្ថានីយវិទ្យុជាតិ FM 94 MHz ខេត្តបន្ទាយមានជ័យ និងណែនាំឱ្យដោះស្រាយបញ្ហាបច្ចេកទេសជាបន្ទាន់
នាព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៦ ឯកឧត្តម ពៅ ផនសំណាង អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន ទទួលបន្ទុកជួយការងារមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យស្ថានភាពការងារដោយផ្ទាល់ នៅស្ថានីយវិទ្យុជាតិ FM 94 MHz ខេត្តបន្ទាយមានជ័យ ព្រមទាំងបានជួបសំណេះសំណាល និងសាកសួរសុខទុក្ខយ៉ាងស្និទ្ធស្នាលជាមួយមន្ត្រីរាជការដែលកំពុងបម្រើការងារនៅទីនោះ។









