
អភិបាលរងខេត្តបន្ទាយមានជ័យ ចុះពិនិត្យវឌ្ឍនភាពនៃការងារជួសជុល និងកែលម្អផ្លូវឡើងវិញ ស្ថិតក្នុងគម្រោងគ្រប់គ្រង និងរំដោះទឹកកខ្វក់ក្នុងក្រុងសិរីសោភ័ណ
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំក្រុមការងារជំនាញ និងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពនៃការងារជួសជុល និងកែលម្អផ្លូវឡើងវិញ ស្ថិតក្នុងគម្រោងគ្រប់គ្រង និងរំដោះទឹកកខ្វក់ក្នុងក្រុងសិរីសោភ័ណ ដើម្បីធានាបាននូវសោភ័ណភាពក្រុង និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងតាមដានយ៉ាងដិតដល់នូវគុណភាព បច្ចេកទេស និងវឌ្ឍនភាពការងាររបស់ក្រុមហ៊ុនម៉ៅការ ធ្វើយ៉ាងណាឱ្យការសាងសង់ជួសជុលឡើងវិញនេះ ស្របតាមស្តង់ដារបច្ចេកទេស និងបញ្ចប់ទៅតាមផែនការដែលបានកំណត់។









