
ស្បៃមុងជាង ៣,០០០ម៉ែត្រ និងលូខុសច្បាប់រាប់រយគ្រឿង ត្រូវដុតកម្ទេចចោលភ្លាមៗ ក្រោយការបើកប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅអាងត្រពាំងថ្ម!
ក្នុងរដូវបិទនេសាទនេះ កម្លាំងចម្រុះដឹកនាំដោយលោកជូ បុត្រ អភិបាលស្រុកភ្នំស្រុក នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ បានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅភូមិត្រពាំងថ្មកណ្ដាល ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។









