
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកា ឆ្នាំ២០២៧-២០២៩ និងគម្រោងថវិកាឆ្នាំ២០២៧ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ
បន្ទាយមានជ័យ ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអធិបតីភាព បេីកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ លេខ០០៨ សហវ.សរណ.អហក ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រ ថវិការាជធានី-ខេត្តឆ្នាំ២០២៧-២០២៩ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់ រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២៧ និងកិច្ចប្រជុំពិនិត្យថវិកាប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយមានការចូលរួមតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រារព្ធ ធ្វើឡើង នៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២៦។









