
ឯកឧត្ដម កែ គឹមយ៉ាន អញ្ជើញជាអធិបតីភាពនៅក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីគណបក្សស្រុក ឃុំ សាខាបក្សភូមិ យុវជនគណបក្ស ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ) សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យឯកឧត្ដម កែ គឹមយ៉ាន បានអញ្ជើញជាអធិបតីភាពនៅក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីគណបក្សស្រុក ឃុំ សាខាបក្សភូមិ យុវជនគណបក្ស ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ពិធីសំណេះសំណាលធ្វើនៅភោជនីយដ្ឋាន រស្មី ក្លាន់ សៀប ក្នុងភូមិត្រពាំថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក កាលពីថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦។









