
ប្រមុខការទូតកម្ពុជា៖ ជនស៊ីវិលកម្ពុជាប្រមាណ ២០០០០នាក់ បានក្លាយជាជនរងគ្រោះនៃជម្លោះព្រំដែន, កម្ពុជាស្នើសហការីអាស៊ានជួយគាំទ្រការអំពាវនាវឱ្យពួកគាត់ត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ
ក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស និងកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានអង្គប្រជុំថាជនស៊ីវិលកម្ពុជាប្រមាណ ២០,០០០នាក់ បានក្លាយជាជនរងគ្រោះនៃជម្លោះព្រំដែន និងស្នើសហការីអាស៊ានជួយគាំទ្រការអំពាវនាវឱ្យពួកគាត់ត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ។











