
សម្តេចតេជោ ៖ អ្នករាយការណ៍ពិសេស អ.ស.ប. នឹងឃើញភាពលំបាក របស់ជនភៀសសឹកកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាសង្ឃឹមថា អ្នករាយការណ៍ពិសេស អ.ស.ប.ទទួលបន្ទុកស្ថានភាព សិទ្ធិមនុស្សនៅកម្ពុជា នឹងបានឃើញពីទិដ្ឋភាព ជាក់ស្តែងផ្ទាល់ភ្នែក ពីស្ថានភាពរស់នៅ របស់ជនភៀសសឹកកម្ពុជា ដែលរងគ្រោះដោយសារសង្គ្រាមឈ្លានឈានរបស់ភាគីថៃ មកលើបូរណភាពទឹកដីកម្ពុជា ។











