
គម្រោងស្ថាបនាផ្លូវឡើងវិញតភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅផ្លូវខេត្តលេខ ១៥៦C ដោយក្រាលកៅស៊ូ DBST ប្រវែង ២៩០០ម៉ែត្រ ។
ដោយមើលឃើញពីទុក្ខលំបាក របស់បងប្អូនធ្វើដំណើរតាមដងផ្លូវ ស្ថិតក្នុងភូមិអូរអណ្តូងកណ្តាល ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និងដោយមានការគិតគូរយកចិត្តទុកដាក់ពីរដ្ឋបាលខេត្តបន្ទាយមានជ័យផងនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានធ្វើការស្នើសុំដល់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តធ្វើការស្ថាបនាផ្លូវនេះសារឡើងវិញ ដោយផ្លូវនេះតភ្ជាប់ទៅលើផ្លូវជាតិលេខ៥។









