
ប្រជាពលរដ្ឋភៀសសឹកនៅខេត្តឧត្តរមានជ័យបានបង្ហាញពីការឈឺចាប់ និងទុក្ខលំបាកដែលពួកគាត់បានជួបប្រទះអស់រយៈពេលមួយឆ្នាំមកនេះ
មណ្ឌលសុវត្ថិភាពស្រុកចុងកាល់ ៖ ប្រជាពលរដ្ឋភៀសសឹកបានបង្ហាញពីការឈឺចាប់ និងទុក្ខលំបាកដែលពួកគាត់បានជួបប្រទះអស់រយៈពេលមួយឆ្នាំមកនេះ ដោយសារតែការឈ្លានពានពីសំណាក់យោធាថៃមកលើដែនអធិបតេយ្យរបស់កម្ពុជា ដែលបានបង្ខំឱ្យពួកគាត់បោះបង់លំនៅឋាន និងរស់នៅឆ្ងាយពីស្រុកកំណើតរបស់ខ្លួន។ ពួកគាត់បានអំពាវនាវដល់សហគមន៍អន្តរជាតិ និងភាគីពាក់ព័ន្ធ ឱ្យជួយជំរុញការដោះស្រាយជម្លោះដោយសន្តិវិធី និងឆាប់រហ័ស ដើម្បីឱ្យប្រជាពលរដ្ឋដែលកំពុងភៀសសឹកអាចវិលត្រឡប់ទៅរស់នៅក្នុងផ្ទះសម្បែង និងប្រកបរបរចិញ្ចឹមជីវិតរបស់ខ្លួនបានវិញដោយសុវត្ថិភាព និងសេចក្តីសុខ។









