
លោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី អញ្ជើញដឹកនាំក្រុមការងារសាខាសមាគមនារីខេត្ត ចូលរួមប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅបន្តរបស់គណៈចលនាស្ត្រី តាមប្រព័ន្ធវីដេអូអនឡាញ (Zoom
សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ ដែលមានលោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី អនុប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត និងលោកស្រី មុំ ពុទ្ធីតា អភិបាលរងខេត្ត បានអញ្ជើញដឹកនាំក្រុមការងារសាខាសមាគមនារីខេត្ត ចូលរួមប្រជុំបូកសរុបលទ្ធផលការងារប្រចាំ ឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅបន្ត និងផ្សព្វផ្សាយសេចក្តីសម្រេចផែនការសកម្មភាព របស់គណៈចលនាស្ត្រី នៃគណៈចលនាមហាជនគណៈកម្មាធិការកណ្តាល ដើម្បីចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ២០២៧ តាមប្រព័ន្ធវីដេអូអនឡាញ (Zoom) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ធ្វើនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។









