
លេខាធិការដ្ឋាន សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ចាម ចុះណែនាំការធ្វើបច្ចុប្បន្នភាពទិន្នន័យសមាជិក នៅតាមក្រុង-ស្រុក
កំពង់ចាម៖ ដោយទទួលបានការអនុញ្ញាតពីប្រធានលេខាធិការដ្ឋាន សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) ខេត្តកំពង់ចាម កាលពីថ្ងៃទី២៨-២៩ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ ក្រុមការងារលេខាធិការដ្ឋាន អ.ន.ក ខេត្ត បានចុះរៀបចំកិច្ចប្រជុំណែនាំស្ដីពីការធ្វើបច្ចុប្បន្នភាពទិន្នន័យសមាជិកនៅតាមមូលដ្ឋានភូមិ ឃុំ-សង្កាត់ និងក្រុង-ស្រុក ឡើងវិញ នៅទូទាំងខេត្តកំពង់ចាម។











