
ឯកឧត្ដម នេត្រ ភក្រ្ដា៖ សារព័ត៌មានដ៏ល្បីរបស់បារាំង ចុះផ្សាយអត្ថបទរៀបរាប់ពីស្ថានភាពនៃការរំលោភបំពានរបស់ថៃមកលើកម្ពុជា កាន់កាប់ទឹកដីខុសច្បាប់ ដាក់កុងតឺន័រ រាយលួសបន្លា និងបង្ហាញពីជីវិតជនភៀសសឹក
ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មានកម្ពុជា ចែករំលែកអត្ថបទរបស់សារព័ត៌មានដ៏ល្បីរបស់បារាំង Le Monde កាលពីថ្ងៃទី៣ សីហា ឆ្នាំ២០២៦ បានចុះផ្សាយអត្ថបទមួយយ៉ាងវែងរៀបរាប់ពីស្ថានភាពនៃការរំលោភបំពានរបស់ថៃមកលើកម្ពុជា កាន់កាប់ទឹកដីខុសច្បាប់ ដាក់កុងតឺន័រ រាយលួសបន្លា និងបង្ហាញពីជីវិតជនភៀសសឹក។











