
ប្រមុខការទូតកម្ពុជា៖ ច្បាប់អន្តរជាតិអាចបំពេញតួនាទីបាន លុះត្រាតែវាត្រូវបានគោរពយ៉ាងជាប់លាប់, យើងមិនអាចការពារច្បាប់អន្តរជាតិ តែពេលដែលវាបម្រើផលប្រយោជន៍ភ្លាមៗរបស់យើង ហើយមើលរំលងនៅពេលដែលវាមិនស្របនឹងផលប្រយោជន៍យើងទេ
ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិកម្ពុជា តាមរយៈសុន្ទរកថាពិសេស ក្នុងវេទិកាកិច្ចពិភាក្សាទូទៅនៃសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ (ISC-2) នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ បានគូសរំលេចអំពីគុណតម្លៃនៃច្បាប់អន្ដរជាតិ ដែលផ្ដល់ផលប្រយោជន៍រួមដល់បណ្ដាប្រទេសទាំងអស់នៅលើពិភពលោកមិនថាប្រទេសតូច ឬប្រទេសធំ។











