
លោកអភិបាលរងខេត្ត ដឹកនាំក្រុមការងារ នាំយកថវិកាបេឡាមរណសង្គ្រោះជូនដល់គ្រួសារសមាជិក អ.ន.ក ដែលបានទទួលមរណៈភាពនាពេលកន្លងមក ក្នុងខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ លោក ឃ្លោក នួយ អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត តំណាងឯកឧត្ដម អ៊ុំ រាត្រី ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារ នាំយកថវិកាបេឡាមរណសង្គ្រោះជូនដល់គ្រួសារសមាជិក សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត ដែលបានទទួលមរណៈភាពនាពេលកន្លងមកចំនួន ៣គ្រួសារ នៅស្រុកមង្គលបូរី និងចំនួន ៣គ្រួសារទៀត ស្ថិតក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦។











