
លោកអភិបាលរងខេត្ត បានដឹកនាំក្រុមការងារ នាំយកថវិកាបេឡាមរណសង្គ្រោះជូនដល់គ្រួសារសមាជិក អ.ន.ក ដែលបានទទួលមរណៈភាពនាពេលកន្លងមក ក្នុងខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ លោក ឃ្លោក នួយ អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត តំណាងឯកឧត្ដម អ៊ុ រាត្រី ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារ នាំយកថវិកាបេឡាមរណសង្គ្រោះជូនដល់គ្រួសារសមាជិក សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត ដែលបានទទួលមរណៈភាពនាពេលកន្លងមកចំនួន ២គ្រួសារ នៅស្រុកព្រះនេព្រះ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។











