
លោកស្រីអភិបាលរងខេត្ត ដឹកនាំកិច្ចប្រជុំក្រុមការងារពិសេសថ្នាក់ខេត្ត សម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ (PSMET) ប្រចាំត្រីមាសទី ៣ ឆ្នាំ ២០២៦ ដើម្បីពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារកន្លងមក ព្រមទាំងកំណត់ទិសដៅបន្ត ក្នុងការឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យអស់ពីទឹកដីខេត្តបន្ទាយមានជ័យ។
បន្ទាយមានជ័យ៖ លោកស្រី មុំ ពុទ្ធីតា អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារពិសេសថ្នាក់ខេត្ត សម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ (PSMET) ប្រចាំត្រីមាសទី ៣ ឆ្នាំ ២០២៦ ដើម្បីពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារកន្លងមក ព្រមទាំងកំណត់ទិសដៅបន្ត ក្នុងការឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យអស់ពីទឹកដីខេត្តបន្ទាយមានជ័យ។ ពិធីនេះបានប្រារព្ធឡើងនៅសាល (ខ) សាលាខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត អភិបាលរងក្រុង ស្រុក និងមន្ត្រីជំនាញបច្ចេកទេស ។











