
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលត្រូវបានអាជ្ញាធរជម្លៀសពីមាត់ស្ទឹងសិរីសោភ័ណ មកកាន់ទីទួលសុវត្ថិភាព។
បន្ទាយមានជ័យ ៖ នៅវេលាម៉ោង២០និង៣០នាទីយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្ដម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណេីរដោយឯកឧត្តម ទ្រី ស្រ៊ាង សមាជិកក្រុមប្រឹក្សាខេត្ត លោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត រួមនឹងចៅសង្កាត់ព្រះពន្លា អញ្ជេីញចុះសួរសុខទុក្ខបងប្អូនពលរដ្ឋ ចំនួន១១គ្រួសារ ដែលត្រូវបានអាជ្ញាធរជម្លៀសពីមាត់ស្ទឹងសិរីសោភ័ណ ខណៈទឹកស្ទឹងបន្តកេីនឡេីងដោយសារជំនន់ទឹកភ្លៀងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នា មកកាន់ទីតួលសុវត្ថិភាព មកពីភូមិព្រៃឬស្សី ចំនួន៨គ្រូសារ និងភូមិក្បាលស្ពាន ចំនួន៣គ្រួសារ។











