
លោកជំទាវ ឈុត ដាលីន អញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៧ និងកិច្ចប្រជុំប្រចាំត្រីមាសទី៣ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តបន្ទាយមានជ័យ
នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ឈុត ដាលីន សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្ត បានអញ្ជើញជាអធិបតីភាពក្នុង កិច្ចប្រជុំសាមញ្ញលើកទី២៧ ប្រចាំខែកញ្ញា និងកិច្ចប្រជុំប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ របស់ គ.ក.ស.ក ខេត្ត អាណត្តិទី៤ ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំក្រុមប្រឹក្សាខេត្ត។











