
ឯកឧត្តម អ៊ុំ រាត្រី ដាក់បទបញ្ជាក់ដល់គ្រប់រដ្ឋបាលក្រុង-ស្រុក ត្រៀមកងកម្លាំង ប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីចេញអន្តរាគមន៍ ជម្លៀសបងប្អូនពលរដ្ឋ ចេញពីតំបន់ប្រឈមនូវការជន់លិច
បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ រួមនឹងក្រុមការងារកងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង អធិការនគរបាលក្រុង បានអញ្ជើញចុះពិនិត្យមើលស្ថានភាពទឹកនៅតាមដងស្ទឹងសិរីសោភ័ណ នៅសង្កាត់ទឹកថ្លា សង្កាត់អូរអំបិល និងសង្កាត់ព្រះពន្លា ។











