
លោកជំទាវ ញ៉ែម មរកត ដឹកនាំក្រុមការងារ និង Miss World Cambodia 2026 ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ក្រុមហ៊ុនហាងលក់មាសពេជ្រ CSNJ របស់លោកឧកញ៉ា ចិន សំណាង និងលោកជំទាវ ចែកជូនប្រជាពលរដ្ឋនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងជាប្រធានក្រុមការងារសកម្មភាពជនពិការ ក្រសួងកិច្ចការនារី បានដឹកនាំក្រុមការងារ អមដំណើរដោយកញ្ញា អ៊ិន លក្ខិណា Miss World Cambodia 2026 លោកជំទាវ ឈុត ដាលីន សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និងលោកស្រី ម៉េង គឹមហួយ ប្រធានមន្ទីរកិច្ចការនារីខេត្ត បានចុះទស្សនកិច្ចសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌ចែកជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅភូមិរង់ចាំ៥ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។











