
កិច្ចប្រជុំត្រួតពិនិត្យផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៦ របស់គណបក្សស្រុកព្រះនេត្រព្រះ
(បន្ទាយមានជ័យ) ឯកឧត្តម គោស៊ុំ សារឿត សមាជិករដ្ឋសភា និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៧ របស់គណបក្សស្រុកព្រះនេត្រព្រះ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភាព ឯកឧត្តម អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងក្រុមការងារគណបក្សថ្នាក់កណ្តាល ក្រុមការងារខេត្តចុះមូលដ្ឋាន ស្រុកព្រះនេត្រព្រះ ព្រមទាំងលោក លោកស្រី អនុប្រធានគណបក្សស្រុក លោក លោកស្រី សមាជិកអចិន្ត្រៃយ៍គណបក្សស្រុក គណបក្សឃុំ និងសមាជិក សមាជិកា នៅព្រឹកថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ធ្វើនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកព្រះនេតព្រះ ស្ថិតនៅក្នុងភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេតព្រះខេត្តបន្ទាយមានជ័យ។











