
ថ្នាក់ដឹកនាំខេត្តព្រះវិហារ អញ្ជើញចូលរួមពិធីសូត្រមន្ត កាន់បិណ្ឌវេនទី២ នៅវត្តទួលឧត្តម ហៅវត្តប្រមេរុ!
នាពេលរសៀល ថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ២០២៦ អភិបាលរងខេត្តព្រះវិហារ លោក គឹម ចាន់បញ្ញា និង លោក ហុក សុផល ព្រមទាំងក្រុមការងារ បានអញ្ជើញចូលរួមពិធីសូត្រមន្ត ចូលកាន់បិណ្ឌវេនទី២ នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ព្រមទាំងបាននាំយកនូវទេយ្យទាន គ្រឿងឧបភោគបរិភោគ បច្ច័យ ទៅវេរប្រគេនដល់ព្រះសង្ឃ គង់នៅវត្តទួលឧត្តម ហៅវត្តប្រមេរុ ស្ថិតក្នុងភូមិប្រមេរុ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។











