
ព្រះចៅអធិការ និងគណៈកម្មការអាចារ្យ វត្តសរភ្យារាម ហៅវត្តសូភី តែងតែរៀបចំបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជារៀងរាល់ឆ្នាំ ក្នុងការថែរក្សានូវព្រះពុទ្ធសាសនាឱ្យបានភ្ជាប់ខ្ជួនទៅតាមគន្លងប្រពៃណីខ្មែរ
បាត់ដំបងៈ ព្រះចៅអធិការ និងគណៈកម្មការអាចារ្យ ព្រមទាំងពុទ្ធបរិស័ទ វត្តសរភ្យារាម ហៅវត្តសូភី តែងតែរៀបចំបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជារៀងរាល់ឆ្នាំ ក្នុងការថែរក្សា នូវព្រះពុទ្ធសាសនាឱ្យបានភ្ជាប់ខ្ជួន ទៅតាមគន្លងប្រពៃណីខ្មែរ។ វត្តសរភ្យារាម ហៅវត្តសូភី មានទីតាំងស្ថិតនៅក្នុងភូមិសូភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង វត្តសរភ្យារាម ហៅវត្តសូភី នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ ត្រូវនឹងវេនទី៦ មានពុទ្ធបរិស័ទមកចូលរួមកម្មវិធីបុណ្យជាហូរហែរ ដោយបាននាំយកនូវទេយ្យវត្ថុ និងបច្ច័យមួយចំនួនយកមកប្រគេនដល់ព្រះសង្ឃ នឹងសូមឧទ្ទិសបួងសួងទៅដល់ញាតិការទាំងប្រាំពីសន្តាន ដែលបានចែកឋានទៅហើយសូមមកទទួលនូវផល្លាអានិសង្ឃនេះកុំបីអាក់ខានឡើយ។











