
រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំសិក្ខាសាលាផ្សព្វផ្សាយប្រកាសអន្តរក្រសួង ស្តីពីលក្ខខណ្ឌនៃការចេញបណ្ណបើកបរសម្រាប់ជនមានពិការភាព
ស្ទឹងត្រែង៖ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំតូចសាលាខេត្តស្ទឹងត្រែង បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយប្រកាសអន្តរក្រសួង ស្តីពី «លក្ខខណ្ឌនៃការចេញបណ្ណបើកបរសម្រាប់ជនមានពិការភាព» ក្រោមអធិបតីភាព ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និងលោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តស្ទឹងត្រែង តំណាងឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត។











