
សកម្មភាពចុះជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាច្រើនខ្សែរបស់មន្ទីរសាធារណការខេត្តបន្ទាយមានជ័យ
ក្រុមការងារបច្ចេកទេសរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បាននិងកំពុងបន្តយុទ្ធនាការចុះអនុវត្តការងារថែទាំប្រចាំ ដើម្បីជួសជុល និងកែលម្អគុណភាពផ្លូវជាតិ និងផ្លូវខេត្តសំខាន់ៗចំនួន ៤ខ្សែ ក្នុងភូមិសាស្ត្រខេត្ត ក្នុងគោលបំណងបង្កើនសុវត្ថិភាព និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។











