ក្រុមការងារមន្ទីរសាធារណការខេត្តប៉ៃលិន ចុះជួសជុលកំណាត់ផ្លូវខូចខាតដោយទឹកជំនន់ នៅសង្កាត់អូរតាវ៉ៅ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ

ក្រុមការងារមន្ទីរសាធារណការខេត្តប៉ៃលិន ចុះជួសជុលកំណាត់ផ្លូវខូចខាតដោយទឹកជំនន់ នៅសង្កាត់អូរតាវ៉ៅ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ

(ប៉ៃលិន)៖ កាលពីព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេសមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន បានចុះធ្វើសកម្មភាពជួសជុល និងស្ថាបនាកំណាត់ផ្លូវដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង ស្ថិតនៅផ្លូវបំបែក ផ្លូវវាងក្រុង ក្នុងភូមិដីក្រហម ក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ប្រតិបត្តិការជួសជុលនេះ បានធ្វើឡើងក្រោមការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ក្នុងគោលបំណងស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀងនាពេលកន្លងមក បម្រើដល់ផលប្រយោជន៍ និងសុវត្ថិភាពធ្វើដំណើររបស់ប្រជាពលរដ្ឋ ពិសេសក្នុងឱកាស នៃពិធីបុណ្យកាន់បិណ្ឌ ភ្ជំបិណ្ឌនេះ។

ផ្លូវគមនាគមន៍ជនបទចរាចរណ៍ផ្លូវគោកសកម្មភាពជួសជុលផ្លូវគ្រោះទឹកជំនន់

ព័ត៌មានពាក់ព័ន្ធ

ព័ត៌មាន ទទក ប៉ៃលិន (វីដេអូ) : ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជិត ៨០០គ្រួសារ ទទួលបានអំណោយសង្គ្រោះបន្ទាន់ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន
គ្រោះធម្មជាតិ
ព័ត៌មាន ទទក ប៉ៃលិន (វីដេអូ) : ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជិត ៨០០គ្រួសារ ទទួលបានអំណោយសង្គ្រោះបន្ទាន់ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន
ព័ត៌មាន ទទក ប៉ៃលិន៖ ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងចំនួន ៧៨៤គ្រួសារ នៅក្នុងក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ទទួលបានអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម អ៊ី ឈាន ប្រធានកិត្តិយសសាខា និងលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ក្នុងគោលបំណង ជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
គណៈបញ្ជាការឯកភាពស្រុក បន្ដចុះពិនិត្យតាមដានស្ថានភាពទឹក ព្រមទាំងជួយសង្គ្រោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀងរហ័ស
គ្រោះធម្មជាតិ
គណៈបញ្ជាការឯកភាពស្រុក បន្ដចុះពិនិត្យតាមដានស្ថានភាពទឹក ព្រមទាំងជួយសង្គ្រោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀងរហ័ស
(ប៉ៃលិន)៖ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ លោក សៀ សុខុម អភិបាលនៃគណៈអភិបាលស្រុកសាលាក្រៅ និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក បានបន្តដឹកនាំមន្ត្រីក្រោមឱវាទ រួមទាំង(កម្លាំងអធិការដ្ឋាននគរបាលស្រុក កងកម្លាំងរាជអាវុធហត្ថស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ អាជ្ញាធរភូមិ ឃុំ)សហការជាមួយកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត មន្ទីរជំនាញពាក់ព័ន្ធ មន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន យុវជន ស ស យ ក បានបន្ដចុះពិនិត្យតាមដានស្ថានភាពទឹក ព្រមទាំងជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀងរហ័ស មកកាន់ទីទួលសុវត្ថសុវត្ថិភាព។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អញ្ជើញ រាបបាត្រ បញ្ចប់ការកាន់វេនបិណ្ឌទី៩ ឆ្លងចូលវេនបិណ្ឌទី១០ នៅវត្តច័ន្ទស៊ីសាមគ្គីរតនារាម និងវត្តពោធិ៍សូរិយារាម
សកម្មភាពថ្នាក់ដឹកនាំ

ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អញ្ជើញ រាបបាត្រ បញ្ចប់ការកាន់វេនបិណ្ឌទី៩ ឆ្លងចូលវេនបិណ្ឌទី១០ នៅវត្តច័ន្ទស៊ីសាមគ្គីរតនារាម និងវត្តពោធិ៍សូរិយារាម

ព្រឹកថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត រួមនឹងឯ កឧត្តម លោកជំទាវ សមាជិក ក្រុម ប្រឹក្សា ខេត្ត មន្ទីរ អង្គភាព បានអញ្ជើញរាបបាត្រ បញ្ចប់ការកាន់វេនបិណ្ឌទី៩ ឆ្លងចូលវេនបិណ្ឌទី១០ នៅវត្តច័ន្ទស៊ីសាមគ្គីរតនារាម និងវត្តពោធិ៍សូរិយារាម ស្ថិតនៅក្នុងឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បន្តសកម្មភាពថែទាំផ្លូវ និងផ្តល់សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជូនប្រជាពលរដ្ឋ
ការអភិវឌ្ឍ

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បន្តសកម្មភាពថែទាំផ្លូវ និងផ្តល់សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជូនប្រជាពលរដ្ឋ

ខេត្តបន្ទាយមានជ័យ៖ កាលពីថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ កន្លងទៅនេះ ក្រុមការងារជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានចុះអនុវត្តសកម្មភាពការងារយ៉ាងសកម្មលើការងារថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការផ្តល់សេវាដឹកជញ្ជូនក្នុងភូមិសាស្ត្រខេត្ត។

មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
មន្ទីរអធិការកិច្ចខេត្តបន្ទាយមានជ័យ ប្រគល់អង្ករ ៣តោន ជូនរដ្ឋបាលក្រុងប៉ោយប៉ែត ដើម្បីចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់
សកម្មភាពអាជ្ញាធរ

មន្ទីរអធិការកិច្ចខេត្តបន្ទាយមានជ័យ ប្រគល់អង្ករ ៣តោន ជូនរដ្ឋបាលក្រុងប៉ោយប៉ែត ដើម្បីចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦ លោក ខុន សុខុម ប្រធានមន្ទីរអធិការកិច្ចខេត្តបន្ទាយមានជ័យ និងជាតំណាង ឯកឧត្ដម លីវ សុភក្ត្រា រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បាននាំយកអំណោយអង្ករចំនួន ៣តោន ប្រគល់ជូនដល់រដ្ឋបាលក្រុងប៉ោយប៉ែត សម្រាប់ចាត់ចែងបន្តផ្តល់ជូនប្រជាពលរដ្ឋដែលកំពុងទទួលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់នៅក្នុងមូលដ្ឋាន

មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
លោកបណ្ឌិត សេង វ៉ាង នាំយកទឹកសុទ្ធ ២០០យួរ ឧបត្ថម្ភជូនកងទ័ពជួរមុខប្រចាំទិសបឹងត្រកួន
សកម្មភាពអាជ្ញាធរ

លោកបណ្ឌិត សេង វ៉ាង នាំយកទឹកសុទ្ធ ២០០យួរ ឧបត្ថម្ភជូនកងទ័ពជួរមុខប្រចាំទិសបឹងត្រកួន

នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត សេង វ៉ាង ប្រធានការងារចុះជួយមូលដ្ឋានឃុំរហាល និងក្រុមការងារ បាននាំយកទឹកសុទ្ធចំនួន ២០០យួរ ឧបត្ថម្ភជូនដល់កងទ័ពជួរមុខប្រចាំទិសបឹងត្រកួន ដើម្បីប្រើប្រាស់តាមតម្រូវការជាក់ស្តែង។

មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត