
អត្រាប្តូរប្រាក់គោល រវាងរូបិយបណ្ណផ្សេងៗ ជាមួយប្រាក់រៀល ប្រចាំថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០២៦
អត្រាប្តូរប្រាក់គោល រវាងរូបិយបណ្ណផ្សេងៗ ជាមួយប្រាក់រៀល ប្រចាំថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០២៦

អត្រាប្តូរប្រាក់គោល រវាងរូបិយបណ្ណផ្សេងៗ ជាមួយប្រាក់រៀល ប្រចាំថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០២៦













បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារសុវត្ថិភាពចរាចរណ៍នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជូនដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ ស្ថិតនៅចំណុចស្តុបចរាចរណ៍ លើកំណាត់ផ្លូវជាតិលេខ៥ ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។


បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក ហុឹល រ៉ាយ៉ា អភិបាលរងខេត្ត លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យស្ថានភាពទឹកជំនន់ផ្ទាល់ និងបាននាំយកអំណោយគ្រឿងឧបភោគបរិភោគ ចុះសួរសុខទុក្ខប្រជាពលរដ្ឋចំនួន ២៥គ្រួសារ ដល់តាមខ្នងផ្ទះ ដែលកំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់ ស្ថិតនៅក្នុងភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។


បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីជូនដំណឹង ស្តីពីការបើកឱ្យចរាចរឡើងវិញជាផ្លូវការ ចំពោះយានយន្តធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីចំណុចគីឡូម៉ែត្រលេខ ៣៤០+០០០ ដល់ គីឡូម៉ែត្រលេខ ៣៦១+៨៥០ (ចាប់ពីអូរស្ងួត រហូតដល់ផ្លូវវាងក្រុង ស្ថិតក្នុងសង្កាត់ទឹកថ្លា) ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។


បន្ទាយមានជ័យ៖ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក ហុឹល រ៉ាយ៉ា អភិបាលរងខេត្ត លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានចុះសួរសុខទុក្ខ និងនាំយកអំណោយស្បៀងអាហារទៅផ្តល់ជូនដល់កម្លាំងប្រជាការពារ ដែលកំពុងប្រចាំការបំពេញភារកិច្ចក្នុងសង្កាត់ទឹកថ្លា និងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
