
តំណាងស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន អញ្ជើញនាំយកថវិកាបេឡាមរណៈសង្រ្គោះ ប្រគល់ជូនគ្រួសារសពសមាជិកអតីតយុទ្ធជនចំនួន៣គ្រួសារ
(ប៉ៃលិន)៖នៅថ្ងៃសុក្រ ១២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង១៥:០០នាទី ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ជាអនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន បានចាត់ឲ្យ លោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ ស្នងការរងទទួលផែនការងារធនធានមនុស្ស នាំយកថវិកាបេឡាមរណៈសង្រ្គោះចំនួន ១២,០០០,០០០៛ (ដប់ពីលានរៀលគត់) ទៅប្រគល់ជូនគ្រួសារសពសមាជិកអតីតយុទ្ធជនចំនួន៣គ្រួសារ ដឹកនាំដោយ លោក រស់ នឿន និងលោកស្រី ជា ដាណែត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត។











