
រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្តេជ្ញាចិត្តខ្ពស់ក្នុងការរៀបចំសណ្ដាប់ធ្នាប់ បរិស្ថាន អនាម័យ និងសោភ័ណភាពក្រុងសិរីសោភ័ណ ដើម្បីឧត្តមប្រយោជន៍ និងសុខុមាលភាពប្រជាពលរដ្ឋ
បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំស្ដីពី ការបង្កើតគណៈកម្មការខេត្ត ដើម្បីរៀបចំសណ្ដាប់ធ្នាប់សាធារណៈ បរិស្ថាន អនាម័យ និងកែលម្អសោភ័ណភាពក្នុងក្រុងសិរីសោភ័ណ ដោយមានការចូលរួមពី លោក ហុឹល រ៉ាយ៉ា អភិបាលរងខេត្ត លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ កងកម្លាំង និងអ្នកពាក់ព័ន្ធ កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំ (ខ) សាលាខេត្តបន្ទាយមានជ័យ។








