
ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឱ្យប្រជាពលរដ្ឋរក្សាទុកទឹក និងប្រើប្រាស់ទឹកដោយសន្សំសំចៃ ខណៈបាតុភូត El Niño អាចអូសបន្លាយដល់ខែកុម្ភៈ ឆ្នាំ២០២៧
ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្ត ឱ្យមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈទុកជាមុនក្នុងការរក្សាទុកទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងវិស័យកសិកម្ម ខណៈដែលឥទ្ធិពលបាតុភូត El Niño ត្រូវបានព្យាករណ៍ថា អាចបន្តអូសបន្លាយរហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧។











