រដ្ឋមន្ត្រីការបរទេសអាម៉េរិក៖ សហរដ្ឋអាម៉េរិកនឹងបន្តធ្វើការជាមួយកម្ពុជា និងថៃ ដើម្បីគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ

រដ្ឋមន្ត្រីការបរទេសអាម៉េរិក៖ សហរដ្ឋអាម៉េរិកនឹងបន្តធ្វើការជាមួយកម្ពុជា និងថៃ ដើម្បីគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ

ភ្នំពេញ ៖ “សហរដ្ឋអាម៉េរិកនឹងបន្តធ្វើការជាមួយភាគីកម្ពុជា និងថៃ ដើម្បីគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ និងជួយធ្វើឱ្យការសន្យាអំពីសន្តិភាពដ៏យូរអង្វែងក្លាយជាការពិត សម្រាប់ប្រជាជននៃប្រទេសទាំងពីរ”។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ ឯកឧត្តម Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ក្នុងឱកាសនៃខួបមួយឆ្នាំនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អនុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រីថៃ ដោយឡែកឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម អានវ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចុះហត្ថលេខាជាសាក្សី។

សារលិខិតថ្វាយព្រះពរសម្តេចធិបតី ហ៊ុន ម៉ាណែតសន្តិភាពនៅកម្ពុជារាជរដ្ឋាភិបាល

ព័ត៌មានពាក់ព័ន្ធ

សម្តេចធិបតី៖ ខួប១ឆ្នាំនៃសេចក្តីថ្លែងការរួមទីក្រុងកូឡាឡាំពួរ រវាងកម្ពុជា និងថៃ! កម្ពុជានៅតែគោរពស្មារតី នៃសេចក្តីថ្លែងការរួម
នយោបាយ
សម្តេចធិបតី៖ ខួប១ឆ្នាំនៃសេចក្តីថ្លែងការរួមទីក្រុងកូឡាឡាំពួរ រវាងកម្ពុជា និងថៃ! កម្ពុជានៅតែគោរពស្មារតី នៃសេចក្តីថ្លែងការរួម
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «ថ្ងៃនេះគឺគម្រប់ខួប១ឆ្នាំនៃសេចក្តីថ្លែងការរួមទីក្រុងកូឡាឡាំពួរ រវាងកម្ពុជានិងថៃ (ឬហៅថា កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងកូឡាឡាំពួរ) ២៦ តុលា ២០២៥ - ២៦ តុលា ២០២៦។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
សេចក្តីថ្លែងការណ៍បដិសេធចំពោះការចោទប្រកាន់ដដែលៗរបស់ថៃ និងតវ៉ាដាច់អហង្ការចំពោះសកម្មភាពគ្មានការអនុញ្ញាតនៅតាមទីតាំងបេតិកភណ្ឌវប្បធម៌របស់កម្ពុជា
នយោបាយ
សេចក្តីថ្លែងការណ៍បដិសេធចំពោះការចោទប្រកាន់ដដែលៗរបស់ថៃ និងតវ៉ាដាច់អហង្ការចំពោះសកម្មភាពគ្មានការអនុញ្ញាតនៅតាមទីតាំងបេតិកភណ្ឌវប្បធម៌របស់កម្ពុជា
(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរបស់កម្ពុជា បានបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះការចោទប្រកាន់ជាបន្តបន្ទាប់របស់អាជ្ញាធរយោធាថៃ ដែលថា កម្ពុជាបានប្រើប្រាស់ទីតាំងប្រាសាទបុរាណសម្រាប់គោលបំណងយោធា។ ក្រសួងបានបញ្ជាក់ថា ការចោទប្រកាន់ដែលគ្មានមូលដ្ឋានទាំងនេះ បានបំភ្លៃការពិត និងបង្វែរការយកចិត្តទុកដាក់ចេញពីការបំផ្លិចបំផ្លាញដែលកងកម្លាំងប្រដាប់អាវុធថៃបានបង្កឡើងចំពោះបេតិកភណ្ឌវប្បធម៌របស់កម្ពុជា។ តាមរយៈសេចក្តីថ្លែងការណ៍នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសង្កត់ធ្ងន់ថា ប្រាសាទបុរាណ និងទីតាំងបុរាណវិទ្យា គឺជាទីតាំងដែលមានសារៈសំខាន់ផ្នែកវប្បធម៌ ប្រវត្តិសាស្ត្រ និងសាសនា សម្រាប់គោរពបូជា អភិរក្ស ស្រាវជ្រាវ អប់រំ និងទេសចរណ៍ មិនមែនជាមូលដ្ឋានយោធាឡើយ។ ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអន្តរជាតិ កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការការពារបេតិកភណ្ឌវប្បធម៌របស់ខ្លួន ស្របតាមច្បាប់អន្តរជាតិ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
J-23-ឆ្ពោះទៅកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០!
នយោបាយ
J-23-ឆ្ពោះទៅកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០!
នៅសល់តែ ២៣ ថ្ងៃទៀតប៉ុណ្ណោះនឹងឈានដល់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងព្រឹត្តិការណ៍ពាក់ព័ន្ធដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំឡើងនៅរាជធានីភ្នំពេញពីថ្ងៃទី១៤ ដល់ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៦
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
សេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូ អញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
នយោបាយ
សេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូ អញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
(ភ្នំពេញ) នៅថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១០:៥៥នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូន ឯកឧត្តម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE សេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានធ្វើបទបង្ហាញសង្ខេបជូនគណៈប្រតិភូអំពីបច្ចុប្បន្នភាពនៃស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា–ថៃ ក្នុងភូមិសាស្ត្រច្រកបឹងត្រកួន។ បទបង្ហាញនេះបានបញ្ជាក់ពីការប្រកាន់ខ្ជាប់របស់កម្ពុជាក្នុងការគោរព និងអនុវត្តបទឈប់បាញ់ ព្រមទាំងសេចក្តីប្រកាសរួមយ៉ាងម៉ឺងម៉ាត់ ប្រកបដោយភាពស្មោះត្រង់ និងស្មារតីទទួលខុសត្រូវខ្ពស់។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
(វីដេអូ) : កម្ពុជា-ថៃ ឯកភាពគ្នាលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS
នយោបាយ
(វីដេអូ) : កម្ពុជា-ថៃ ឯកភាពគ្នាលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS
កម្ពុជា-ថៃ ឯកភាពគ្នាលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយប្រទេសកម្ពុជា និងថៃ
នយោបាយ
គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយប្រទេសកម្ពុជា និងថៃ
ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៦ គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការ សហប្រជាជាតិស្តីពីនីតិសមុទ្រ បានរៀបចំកិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ នៅទីក្រុងឡាអេ ប្រទេសហូឡង់។ ក្នុងអំឡុងពេលនោះ ភាគីទាំងពីរបានឈានដល់ការឯកភាពគ្នាលើវិធានការកសាងទំនុកចិត្ត ដែលមានគោលបំណងជំរុញទំនុកចិត្ត និងភាពជឿជាក់ទៅវិញទៅមក និងសម្រួលដល់ដំណោះស្រាយដោយ សមហេតុផល និងដោយមិត្តភាព ស្របតាមច្បាប់អន្តរជាតិ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត

ព័ត៌មានថ្មីៗ

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលស្រុកព្រះនេត្រព្រះ
សកម្មភាពថ្នាក់ដឹកនាំ

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលស្រុកព្រះនេត្រព្រះ

អគាររដ្ឋបាលស្រុកព្រះនេត្រព្រះ​ ដែលជាសមិទ្ធិផលថ្មីមួយបន្ថែមទៀត ក្រោមជំនួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ​ ហើយក្រោយបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរ​ ដើម្បីសម្រួលដល់ការបំពេញកិច្ចការងាររបស់មន្ត្រីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ​ ជាពិសេសការផ្តល់សេវារដ្ឋបាល-សេវាសាធារណៈចាំបាច់នានា ជូនបងប្អូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរបន្ថែមទៀត។

មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
ឯកឧត្តម នេត្រ ភក្ត្រា៖ ក្នុងសម័យឌីជីថល មនុស្សគ្រប់គ្នាអាចផ្សាយព័ត៌មាន ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែជាអ្នកសារព័ត៌មានវិជ្ជាជីវៈនោះទេ
សកម្មភាពថ្នាក់ដឹកនាំ

ឯកឧត្តម នេត្រ ភក្ត្រា៖ ក្នុងសម័យឌីជីថល មនុស្សគ្រប់គ្នាអាចផ្សាយព័ត៌មាន ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែជាអ្នកសារព័ត៌មានវិជ្ជាជីវៈនោះទេ

ពិធីបិទវគ្គបណ្តុះបណ្តាលសារព័ត៌មាន «ការទទួលខុសត្រូវវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានក្នុងបរិបទឌីជីថល» នៅទីស្តីការក្រសួងព័ត៌មាន, ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ដោយមានអ្នកសារព័ត៌មាន អាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ចសរុបជាង ៧០០ នាក់។ រយៈពេល ២ ថ្ងៃនៃវគ្គបណ្តុះបណ្តាល សិក្ខាកាមបានចំណាយពេលសិក្សា ពិភាក្សា ផ្លាស់ប្តូរបទពិសោធ និងពិនិត្យឡើងវិញនូវគោលការណ៍សំខាន់ៗពាក់ព័ន្ធនឹងវិជ្ជាជីវៈសារព័ត៌មាន ក្រមសីលធម៌ ច្បាប់ និងការទទួលខុសត្រូវក្នុង បរិបទឌីជីថលដើម្បីពង្រឹងសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន។

មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
ក្រសួងព័ត៌មានកម្ពុជាបានប្រកាសបើកទទួលចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដើម្បីចូលរួមយកព័ត៌មាន
សេចក្តីប្រកាសព័ត៌មាន

ក្រសួងព័ត៌មានកម្ពុជាបានប្រកាសបើកទទួលចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដើម្បីចូលរួមយកព័ត៌មាន

ក្រសួងព័ត៌មានកម្ពុជាបានប្រកាសបើកទទួលចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដើម្បីចូលរួមយកព័ត៌មានក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៨ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ អ្នកសារព័ត៌មានដែលមានបំណងចូលរួមយកព័ត៌មានក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ អាចធ្វើការចុះឈ្មោះតាមរយៈគេហទំព័រផ្លូវការ

មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
J-23-ឆ្ពោះទៅកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០!
ទេសចរណ៍