សារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត !

សារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត !

ក្នុងឱកាសដ៏មហានក្ខត្តឫក្សថ្លៃថ្លា នៃព្រះរាជពិធីបុណ្យខួបលើកទី២២ នៃការឡើងគ្រងព្រះបរមរាជសម្បត្តិ របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទូលព្រះបង្គំយើងខ្ញុំទាំងអស់ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តប៉ៃលិនទាំងមូល សូមព្រះបរមរាជាអនុញ្ញាតលំឱនកាយ អភិវន្ទន៍កិច្ចសម្តែងនូវ អំណរសាទរប្រកបដោយមនោសញ្ចេតនា រំភើបរីករាយយ៉ាងក្រៃលែង ថ្វាយព្រះករុណាជាអម្ចាស់ជីវិត លើត្បូង។

សេចក្តីជូនដំណឹងរដ្ឋបាលខេត្តប៉ៃលិនសារលិខិតថ្វាយព្រះពរ

ព័ត៌មានពាក់ព័ន្ធ

សេចក្តីជូនដំណឹង ស្តីពី ការឈានចូលដំណាក់កាលរដូវរំហើយ និងការប្រែប្រួលស្ថានភាពអាកាសធាតុ ក្នុងខេត្តប៉ៃលិន
សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង ស្តីពី ការឈានចូលដំណាក់កាលរដូវរំហើយ និងការប្រែប្រួលស្ថានភាពអាកាសធាតុ ក្នុងខេត្តប៉ៃលិន
យោងតាមការតាមដាន និងវិភាគស្ថានភាពអាកាសធាតុ ព្រមទាំងទិន្នន័យឧតុនិយមជាក់ស្តែង មន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន សូមជម្រាបជូនសាធារណជន និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ ថ្នាក់ឱ្យបានជ្រាបថា៖ ខេត្តប៉ៃលិនបាននិងកំពុងឈានចូលដំណាក់កាលរដូវរំហើយ ដែលជាដំណាក់កាល អន្តរកាលពីរដូវវស្សាឈានទៅរដូវប្រាំង។ ដំណាក់កាលនេះ អាចបន្តរហូតដល់ការចូលមកដល់នៃរដូវប្រាំង ពេញលេញក្នុងខែមករា ឆ្នាំ២០២៧ ខាងមុខ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
សេចក្តីជូនដំណឹង ស្តីពីការចាត់វិធានការថែរក្សាទឹកទុក
សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង ស្តីពីការចាត់វិធានការថែរក្សាទឹកទុក
យោងតាមការព្យាករ ការតាមដាន និងការវិភាគលើស្ថានភាពវិវត្តន៍នៃអាកាសធាតុជាសកល តំបន់ ក៏ដូចជានៅក្នុងផ្ទៃប្រទេសកម្ពុជា រដូវវស្សាឆ្នាំ២០២៦ នឹងបញ្ចប់ត្រឹមសប្តាហ៍ទី៣ នៃខែតុលា ហើយបាតុភូតអែលនីញ៉ូ (El Niño) នឹងស្ថិតនៅក្នុងកម្រិត ១០០% រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
សេចក្ដីជូនដំណឹង ស្តីពីការទប់ស្កាត់ការផ្សព្វផ្សាយ និងការជ្រើសរើសមនុស្សទៅធ្វើការនៅប្រទេសរុស្ស៊ី
សេចក្តីជូនដំណឹង
សេចក្ដីជូនដំណឹង ស្តីពីការទប់ស្កាត់ការផ្សព្វផ្សាយ និងការជ្រើសរើសមនុស្សទៅធ្វើការនៅប្រទេសរុស្ស៊ី
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា គិតត្រឹម ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦នេះ កម្ពុជាពុំទាន់មានកិច្ចព្រមព្រៀងស្តីពីការផ្លាស់ប្តូរកម្លាំងពលកម្ម បុគ្គលិក ឬពលករកម្ពុជាទៅធ្វើការនៅប្រទេសរុស្ស៊ីនៅឡើយទេ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
រដ្ឋបាលខេត្តប៉ៃលិនដឹកជញ្ជូនសាធារណៈរថយន្តក្រុង ដោយមិនគិតថ្លៃរយៈពេល ០៥ថ្ងៃ
សេចក្តីជូនដំណឹង
រដ្ឋបាលខេត្តប៉ៃលិនដឹកជញ្ជូនសាធារណៈរថយន្តក្រុង ដោយមិនគិតថ្លៃរយៈពេល ០៥ថ្ងៃ
សេចក្តីជូនដំណឹង ស្តីពី ​​ការបម្រើសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង ដោយមិនគិតថ្លៃរយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ តាមពេលវេលាកំណត់ក្នុងតារាងខាងក្រោមៈ
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
មន្ទីរសាធារណការខេត្តប៉ៃលិន បើកយុទ្ធនាការផ្តល់សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចល័ត (ឆៀកចល័ត) រយៈពេល ៥ថ្ងៃ
សេចក្តីជូនដំណឹង
មន្ទីរសាធារណការខេត្តប៉ៃលិន បើកយុទ្ធនាការផ្តល់សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចល័ត (ឆៀកចល័ត) រយៈពេល ៥ថ្ងៃ
ប៉ៃលិន៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន បាននិងកំពុងដាក់ឱ្យដំណើរការរថយន្តត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចល័ត (ឆៀកចល័ត) ដើម្បីផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋ និងម្ចាស់យានយន្តគ្រប់ប្រភេទក្នុងមូលដ្ឋាន ចាប់ពីថ្ងៃទី២៨ ខែកញ្ញា រហូតដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦។ យុទ្ធនាការនេះរៀបចំឡើងក្នុងគោលបំណងបង្កលក្ខណៈងាយស្រួល ចំណេញពេលវេលា និងកាត់បន្ថយការចំណាយក្នុងការធ្វើដំណើរទៅឆ្ងាយរបស់ម្ចាស់យានយន្ត។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
លោក ទៀ ប៊ុនលៀម សុំប្តឹងអំពីករណីបាត់ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលវត្ថុលេខៈ000568 (Bιν 0077) ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៦
សេចក្តីជូនដំណឹង
លោក ទៀ ប៊ុនលៀម សុំប្តឹងអំពីករណីបាត់ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលវត្ថុលេខៈ000568 (Bιν 0077) ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៦
លោក ទៀ ប៊ុនលៀម ភេទ ប្រុស អាយុ ៥៣ឆ្នាំ សញ្ជាតិ ខ្មែរ និងប្រពន្ធឈ្មោះ គៀត លីគុន អាយុ ៤៥ឆ្នាំ សញ្ជាតិ ខ្មែរ ទីលំនៅបច្ចុប្បន្ននៅភូមិ១៣ សង្កាត់បឹងកក់២ ខណ្ឌទួល គោក រាជធានីភ្នំពេញ ។ ប្រកាស សុំប្តឹងអំពីករណីបាត់ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលវត្ថុលេខៈ000568 (Bιν 0077) ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៦ ចេញដោយអគ្គសុរិយោដី និងភូមិសាស្ត្រ ដែលមាន ទីតាំងស្ថិតនៅភូមិអូរច្រាលើ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត

ព័ត៌មានថ្មីៗ

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលស្រុកព្រះនេត្រព្រះ
សកម្មភាពថ្នាក់ដឹកនាំ

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលស្រុកព្រះនេត្រព្រះ

អគាររដ្ឋបាលស្រុកព្រះនេត្រព្រះ​ ដែលជាសមិទ្ធិផលថ្មីមួយបន្ថែមទៀត ក្រោមជំនួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ​ ហើយក្រោយបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរ​ ដើម្បីសម្រួលដល់ការបំពេញកិច្ចការងាររបស់មន្ត្រីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ​ ជាពិសេសការផ្តល់សេវារដ្ឋបាល-សេវាសាធារណៈចាំបាច់នានា ជូនបងប្អូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរបន្ថែមទៀត។

មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
ឯកឧត្តម នេត្រ ភក្ត្រា៖ ក្នុងសម័យឌីជីថល មនុស្សគ្រប់គ្នាអាចផ្សាយព័ត៌មាន ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែជាអ្នកសារព័ត៌មានវិជ្ជាជីវៈនោះទេ
សកម្មភាពថ្នាក់ដឹកនាំ

ឯកឧត្តម នេត្រ ភក្ត្រា៖ ក្នុងសម័យឌីជីថល មនុស្សគ្រប់គ្នាអាចផ្សាយព័ត៌មាន ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែជាអ្នកសារព័ត៌មានវិជ្ជាជីវៈនោះទេ

ពិធីបិទវគ្គបណ្តុះបណ្តាលសារព័ត៌មាន «ការទទួលខុសត្រូវវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានក្នុងបរិបទឌីជីថល» នៅទីស្តីការក្រសួងព័ត៌មាន, ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ដោយមានអ្នកសារព័ត៌មាន អាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ចសរុបជាង ៧០០ នាក់។ រយៈពេល ២ ថ្ងៃនៃវគ្គបណ្តុះបណ្តាល សិក្ខាកាមបានចំណាយពេលសិក្សា ពិភាក្សា ផ្លាស់ប្តូរបទពិសោធ និងពិនិត្យឡើងវិញនូវគោលការណ៍សំខាន់ៗពាក់ព័ន្ធនឹងវិជ្ជាជីវៈសារព័ត៌មាន ក្រមសីលធម៌ ច្បាប់ និងការទទួលខុសត្រូវក្នុង បរិបទឌីជីថលដើម្បីពង្រឹងសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន។

មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
ក្រសួងព័ត៌មានកម្ពុជាបានប្រកាសបើកទទួលចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដើម្បីចូលរួមយកព័ត៌មាន
សេចក្តីប្រកាសព័ត៌មាន

ក្រសួងព័ត៌មានកម្ពុជាបានប្រកាសបើកទទួលចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដើម្បីចូលរួមយកព័ត៌មាន

ក្រសួងព័ត៌មានកម្ពុជាបានប្រកាសបើកទទួលចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដើម្បីចូលរួមយកព័ត៌មានក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៨ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ អ្នកសារព័ត៌មានដែលមានបំណងចូលរួមយកព័ត៌មានក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ អាចធ្វើការចុះឈ្មោះតាមរយៈគេហទំព័រផ្លូវការ

មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
J-23-ឆ្ពោះទៅកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០!
ទេសចរណ៍

J-23-ឆ្ពោះទៅកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០!

នៅសល់តែ ២៣ ថ្ងៃទៀតប៉ុណ្ណោះនឹងឈានដល់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងព្រឹត្តិការណ៍ពាក់ព័ន្ធដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំឡើងនៅរាជធានីភ្នំពេញពីថ្ងៃទី១៤ ដល់ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៦

មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត